សំឡេង​កម្ពុជាក្រោម​ View RSS

សំឡេងកម្ពុជាក្រោម
Hide details



សេចក្ដីប្រកាសព័ត៌មានស្ដីពីការបង្កើតទំព័រ FACEBOOK ថ្មី នៃ សំឡេងកម្ពុជាក្រោម (VOKK) 8 Nov 2023 4:04 PM (last year)

សួស្ដីប្រិយមិត្តជាទីមេត្រី!

នៅពេលថ្មីៗនេះ ទំព័រ Facebook Page របស់ កម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម ដែលមានឈ្មោះជាភាសាអង់គ្លេសថា Voice of Kampuchea Krom – VOKK បានត្រូវក្រុម Hacker ចូលគ្រប់គ្រង និងលុបចោលទាំងស្រុងហើយ ។ យើងខ្ញុំបានទាក់ទងក្រុមហ៊ុន Meta ដើម្បីជួយយកមកវិញដែរ តែមិនបានទទួលលទ្ធផលឡើយ ។ ទីបំផុត យើងខ្ញុំបានសម្រេចជាឯកច្ឆន្ទបង្កើតជាទំព័រ (Page) ថ្មីមួយទៀត ដែលមានឈ្មោះដូចដើមដដែលជាភាសាអង់គ្លេសថា  Voice of Kampuchea Krom – VOKK និងមានអាសយដ្ឋានថា www.facebook.com/voiceofkampucheakrom

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

អាស្រ័យហេតុនេះ សូមប្រិយមិត្តទាំងអស់ដែលនិយមគាំទ្រ និងយកចិត្តទុកដាក់តាមដានព័ត៌មានតាមរយៈទំព័រ Facebook នៃ សំឡេងកម្ពុជាក្រោម (VOKK) នាពេលកន្លងមក ស្ដីពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតឡើងនៅដែនដីកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ របស់ សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នោះ សូមមេត្តាជួយចុច Like, Follow និង Share នូវទំព័រថ្មីនេះ ដើម្បីបានទទួលព័ត៌មានថ្មីៗពីកម្មវិធីផ្សាយរបស់យើងខ្ញុំ ។

សំឡេងកម្ពុជាក្រោម (VOKK) ជាកម្មវិធីផ្សាយវិទ្យុ បង្កើតឡើងដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០០១ (២២ ឆ្នាំ) នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយនូវដំណឹងផ្សេងៗ ពីមាតុភូមិកម្ពុជាក្រោម និងអំពីសកម្មភាពតស៊ូមតិដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីនាំមកនូវ «សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ជូនប្រជាជាតិជនជាតិដើមខ្មែរក្រោមរាប់លាននាក់នៅដែនដីកម្ពុជាក្រោម  ដែលកំពុងតែរស់នៅក្រោមអាណានិគមវៀតណាម សព្វថ្ងៃ ។

ក្រៅពីផ្សាយតាមរយៈទំព័រ Facebook Page កម្មវិធីផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) ក៏ធ្វើការផ្សព្វផ្សាយតាមរយៈមធ្យោបាយមួយចំនួន ដូចជា គេហទំព័រដែលមានអាសយដ្ឋាន www.vokk.net និងតាមរយៈយូធូប ដែលមានអាសយដ្ឋាន www.youtube.com/@VoiceofKampucheaKrom ។ កម្មវិធីផ្សាយទាំងនេះ រួមមានដូចជា អត្ថបទ រូបថត វីដេអូ និងសំឡេង ជាដើម ។

បច្ចុប្បន្ន  សំឡេងកម្ពុជាក្រោម (VOKK) ជាផ្នែកមួយ នៃកម្មវិធីផ្សាយឋិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័ន នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងចំណោមកម្មវិធីផ្សាយជាច្រើនផ្នែកផ្សេងទៀត រួមមាន ទូរទស្សន៍អនឡាញ  តាមបណ្ដាញសង្គម Facebook និង Youtube, អត្ថបទគ្រប់ប្រភេទ, បោះពុម្ពជាសៀវភៅ, ព្រឹត្តិបត្រ កម្ពុជាក្រោម និង កាសែត ព្រៃនគរ និងបានផលិតជាបទចម្រៀងជាតិនិយមរាប់រយបទ ហើយផ្ទុកនៅលើគេហទំព័រ  ដើម្បីសាធារណជនគ្រប់មជ្ឈដ្ឋានបានសិក្សាស្រាវជ្រាវតាមតម្រូវការ ជាក់ស្ដែង ។

ទោះបីក្រុមការងាររបស់ នាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មានការខិតខំប្រឹងប្រែងធ្វើការយ៉ាងនេះក្ដី តែសមិទ្ធផលទាំងនេះ នៅតែមិនទាន់បំពេញឲ្យបានសព្វគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើផ្នែកបញ្ញាស្មារតីដល់សាធារណជនទូទាំងពិភពលោកនៅឡើយ ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែម និងបន្តដំណើរទៅមុខទៀត  ដើម្បីធ្វើឲ្យកម្មវិធីផ្សាយរបស់យើងក្លាយជា «មជ្ឈមណ្ឌលព័ត៌មានកម្ពុជាក្រោម» ដ៏មានប្រសិទ្ធភាពមួយ  ផ្សព្វផ្សាយនូវដំណឹងពិត និងទាន់ហេតុការណ៍ គួរជាទីទុកចិត្តពីប្រិយមិត្តគ្រប់ទិសទី និងធ្វើជាចន្លុះសម្រាប់ឆ្លុះបំភ្លឺដល់ពលរដ្ឋខ្មែរក្រោមរាប់លាននាក់នៅដែនដីកម្ពុជាក្រោម ដែលកំពុងតែរស់នៅក្នុងគុកងងឹតឥតជញ្ជាំងនៃរបបអាណានិគមវៀតណាម ឲ្យបានទទួលនូវពន្លឺបញ្ញាពុទ្ធិ ហើយចេះប្រើនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងការ «សម្រេចវាសនាខ្លួនដោយខ្លួនឯង» នៅលើមាតុភូមិដូនតារបស់ខ្លួន ។

ដោយសារមើលឃើញការផ្សាយរបស់ សំឡេងកម្ពុជាក្រោម (VOKK) មានឥទ្ធិពលគ្របដណ្ដប់លើដែនដីកម្ពុជាក្រោម និងនាំមកនូវការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋខ្មែរក្រោមនាពេលបច្ចុប្បន្ន និងអនាគត គេបានរកវិធីគ្រប់យ៉ាងដើម្បីរារាំងនូវការផ្សាយរបស់យើង ហើយទីបំផុត ក្រុម Hacker បានចូលលុបចោលទាំងស្រុង នូវទំព័រ Facebook សំឡេងកម្ពុជាក្រោម (VOKK) របស់យើង ។ ទោះយ៉ាងនេះក្ដី  ក្រុមការផ្សាយ របស់យើងបានបង្កើតជាទំព័រថ្មីមួយទៀត ដែលមានអាសយដ្ឋានខាងលើ ដើម្បីបន្តការផ្សព្វផ្សាយព័ត៌មាន     តទៅមុខទៀត  ដោយមិនមានអំណាចអ្វីមករារាំងបានឡើយ ៕

ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក

ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៣

ភិក្ខុ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ)

ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

ចុចនេះ ដើម្បីទាញយកសេចក្ដីប្រកាសព័ត៌មាននេះជាឯកសារ PDF

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

យុវជន​ខ្មែរក្រោម ដែលមាន​សមត្ថភាព​ផ្នែក​សិល្បៈ​កាន់តែច្រើន​ហ៊ាន​បង្ហាញថា ខ្លួន​មាន​ដើមកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម​ 21 Sep 2023 3:05 AM (last year)

ដោយ គឹម សាវតា

​ខណៈដែល​កាលពីមុន ពលរដ្ឋ​ខ្មែរ​រស់នៅ​កម្ពុជា​ភាគច្រើន​យល់ច្រឡំ​ថា ពលរដ្ឋ​ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ជា​ជនជាតិ​យួន ។ សម្រាប់​បច្ចុប្បន្ននេះ យុវជន​ខ្មែរក្រោម ដែលមាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​កាន់តែច្រើន​ហ៊ាន​បង្ហាញ​នៅលើ​វេទិកា​សិល្បៈ​នានា​នៅ​កម្ពុជា ថា​ខ្លួន​ជា​ខ្មែរ​មាន​ដើមកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​មិន​ខ្លាច​ការរើសអើង​អ្វី​នោះទេ​។​

យុវជន សឺន ដារាត អ្នកចម្រៀង Rap មកពីខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម
យុវជន សឺន ដារាត អ្នកចម្រៀង Rap មកពីខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម

​យុវជន​ខ្មែរ ដែលមាន​ដើមកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម នាពេល​ថ្មីៗ​នេះ បានធ្វើ​ដំណើរ​មកកាន់​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ដើម្បី​ប្រកួតប្រជែង​ជំនាញ​សិល្បៈ​របស់ខ្លួន និង​ប្រកប​អាជីព​ជា​អ្នកសិល្បៈ​រហូត​ទទួលបាន​ភាពល្បីល្បាញ ។​

​កាលពី​ចុង​សប្ដាហ៍​មុន​យុវជន​ខ្មែរក្រោម​មួយរូប​គឺ​លោក សឺ​ន​  ដា​រា​ត បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី​សិល្បៈ​ឈ្មោះថា  The Rapper Cambodia  ​ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​គណៈកម្មការ​ជាច្រើន ដោយ​យល់​ព្រមយក​រូបគេ​ជា​កូនក្រុម​ហើយ​មិន​ប្រកាន់​ថា យុវជន​ដែល​មកពី​ខេត្ត​ឃ្លាំង​មួយ​នេះ មាន​ស្រុកកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម​នោះឡើយ ។​

​មុនពេល​បញ្ចេញ​សមត្ថភាព Rap យុវជន សឺ​ន​  ដា​រា​ត មិន​ខ្លា​ចឡើយ​ដោយបាន​ប្រកាសថា ខ្លួន​ជាមាន​មាន​ឆ​ន្ទះ​ធ្វើជា​ស្ពាន​ដល់​យុវជន​ខ្មែរក្រោម​ដទៃទៀត ដែលមាន​សមត្ថភាព​ហើយ​ចង់​បញ្ចេញ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អាចមក​បញ្ចេញ​បាន ហើយ​កុំ​ខ្លាច​ក្នុង​ការបង្ហាញ​អត្តសញ្ញាណ​ថា ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​មកពី​ដែនដី​កម្ពុជា​ក្រោម​។​

​លោក​បន្តថា «​នៅ​ទីនោះ (​ដែនដី​កម្ពុជា​ក្រោម​) គេ​មាន​ពាក្យ​ច​ចាម​អារាម​មួយ​ថា ខ្មែរ​កម្ពុជា​ក្រោម​ប្រឡង​អត់​បានទេ តែ​ខ្ញុំ​មិន​ជឿ ខ្ញុំ​ធ្វើ​ឱ្យមើល ខ្ញុំ​កំពុង​ឡើង​ឆាក​នេះ (​ឆាក The Rapper Cambodia)» ។​

​យុវនារី​ខ្មែរក្រោម​មួយរូប​ទៀត ដែល​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅក្នុង​ព្រះរាជា​ណា​ក្រ​កម្ពុជា​ដែរនោះ ក៏​មិន​ខ្លាចរអារ​ក្នុងការ​បង្ហាញថា ខ្លួន​មាន​ដើមកំណើត​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម​នោះដែរ ។ នោះ​គឺ​កញ្ញា ឆន ស្រី​ណេ​ត ដែល​បានទទួល​តំណែង​ជើងឯក​រង​ទី ១ នៃ កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២១ (Miss Univeres Cambodia 2021) ។ ស្រី​ណេ​ត បានប្រកាស​ជា​សាធារណៈ​ថា នាង​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម មិនមែនជា​ជនជាតិ​យួន​នោះទេ សូមឱ្យ​ពលរដ្ឋ​ខ្មែរ​ដែលជា​សាច់ឈាម​ជាមួយគ្នា​កុំ​យល់ច្រឡំ ។​

​ចំពោះ កញ្ញា ឆន ស្រី​ណេ​ត លើកឡើងថា កញ្ញា​ពិតជា​មាន​មោទកភាព​ណាស់​ចំពោះ​សិល្បករ Rap លោក សឺ​ន​  ដា​រា​ត ដែល​ហ៊​ន​ប្រកាសថា ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​មកពី​ដែនដី​កម្ពុជា​ក្រោម ។ កញ្ញា​បន្តថា ការ​បង្ហាញថា ខ្លួន​ជា​សិល្បករ​មកពី​ដែនដី​កម្ពុជា​ក្រោម នៅក្នុង​ការប្រកួត​ថ្នាក់ជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ធ្វើឱ្យ​ពិភពលោក ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បានដឹង បាន​ស្គា​ល់ពី​ខ្មែរក្រោម​កាន់តែច្បាស់ ។​

​កញ្ញា ឆន ស្រី​ណេ​ត​បន្តថា «​អារម្មណ៍​ណេ​ត​គឺ​សប្បាយចិត្ត រំភើប​ខ្លាំង ហើយ​មោទនភាព​ខ្លាំង ហើយ​ពេល​តាមដាន​បណ្ដើរ យំ​បណ្ដើរ អាណិត​ផង រំភើប​ផង ហើយ​មោទនភាព​លើ​គាត់ (​លោក សឺ​ន ដា​រា​ត​) ខ្លាំង​មែនទែន មើលទៅ​គាត់​មាន​សមត្ថភាព ហើយ​គាត់​ក្លាហាន គាត់​ហាន​បញ្ចេញ​គាត់​មកពី​ដែនដី​កម្ពុជា​ក្រោម​ឱ្យ​បង ប្អូន​នៅទីនេះ​(​កម្ពុជា​) បាន​ស្គាល់​»​។​

​ករណីនេះ លោក ថាច់ ចន្ទ្រា ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែ​កម្ពុជា​ក្រោម មានប្រសាសន៍ថា មួយរយៈ​ចុងក្រោយ​នេះ មាន​សិល្បករ ដែលមាន​ដើមកំណើត​ពី​ដែនដី​កម្ពុជា​ក្រោម មក​ប្រឡង និង​ប្រកប​អាជីព​នៅ​កម្ពុជា ហើយ​ហ៊​ន​ប្រាប់ថា ខ្លួន​មាន​ដើមកំណើត​នៅ​ដែនដី​កម្ពុជា​ក្រោម​។ លោក​មាន​មោទនភាព​ចំពោះ​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយ ដែលជា​សិល្បករ​ទាំងនេះ ។​

​លោក​បន្តថា «​ពេល​គាត់ សិល្បករ​ខ្មែរក្រោម ដែល​មក​កម្ពុជា​ដើម្បី​ប្រកប​អាជីព​) ដឹង​ច្បាស់​គាត់​មិន​ខ្លាច​អី​នឹង​និយាយ​ទេ ហើយ​គាត់​មាន​មោទនភាព​ដោយសារតែ​ខ្មែរក្រោម​ពេល ដែល​ន​ណា​ម្នាក់ ហាន​បញ្ចេញ​សមត្ថភាព​ហើយ​និយាយ​អី​ជា​ការពិត ហើយ​និយាយ​អី​ក៏ដោយ​ដែល​គេ​ហៅថា​លើក​មោទនភាព​ចំពោះ​ខ្មែរក្រោម​» ។​

​ខ្មែរក្រោម ដែល​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ ក្នុង​វិស័យ​សិល្បៈ ចម្រៀង ភាពយន្ត និង​បវរកញ្ញា​នៅ​ក​ម្ព​ជានា​សម័យ​សង្គមរាស្ត្រនិយម​រហូតដល់​ពេលបច្ចុប្បន្ន​រួមមាន​៖ លោក ថាច់ សូលី ជា​អ្នកជំនាញ​ហ្គី​តា និង​ជា​អ្នកចម្រៀង​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង សាធារណរដ្ឋ​ខ្មែរ ។ លោក មាស ហុក​សេង (​ម្ដាយ​ជា​អ្នក​កម្ពុជា​ក្រោម​) ជា​អ្នកចម្រៀង​ដ៏​ល្បី ក្នុងសម័យ​សង្គមរាស្ត្រនិយម និង​សាធារណរដ្ឋ​ខ្មែរ ។ អ្នកស្រី ឈុន វណ្ណា អ្នកចម្រៀង​ដ៏​ល្បី​ក្នុងសម័យ​សង្គមរាស្ត្រនិយម និង សាធារណរដ្ឋ​ខ្មែរ ។ លោក ប៉ែន សេង ហៅ​ស៊ុយ ជា​តារា​កំប្លែង​ដ៏​ល្បី​ក្នុងសម័យ​សង្គមរាស្ត្រនិយម ។ អ្នកស្រី លី ធី​វណ្ណា បាន​ប្រឡង​ជាប់​លេខ ២ ផ្នែក​ចម្រៀង​សម័យ​ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ ។ លោក ថាច់ សា​ថេ​ន ជា​អ្នកចម្រៀង​បច្ចុប្បន្ន ។ អ្នកស្រី ដា​ញ់ ម៉ូ​នី​កា និង​លោក រតនា ជា​តារាភាពយន្ត​ក្នុ​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី ២ នេះ​។ កញ្ញា​ឆន ស្រី​ណែ​ត ជា​បវរ​កញ្ញាឯក​រង​ទី​១ នាពេល​បច្ចុប្បន្ន ៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

អ្នកជំនាញ​ផ្នែក​ច្បាប់ អះអាងថា​ទង្វើ​ដែល​វៀតណាម ធ្វើ​មកលើ​ពលរដ្ឋ​ខ្មែរក្រោម​គឺ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ 19 Sep 2023 3:47 AM (last year)

ដោយ គឹម សាវតា

​បើទោះជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​នៃ​ជនជាតិភាគតិច​ចំនួន ៥៤ នៅ​វៀតណាម ដែល​បាន​រួមរស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា​ក្តី ប៉ុន្តែ អាជ្ញាធរ​វៀតណាម​នៅតែ បន្តធ្វើ​ទុក​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរក្រោម លើ​វិស័យ​ជាច្រើន ដែល​ករណីនេះ គឺ​បានធ្វើ​ខុសពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​។​

សកម្មភាពតស៊ូមតិទាមទារអាជ្ញាធរវៀតណាម ដោះលែងសកម្មជនខ្មែរក្រោម កាលពី​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ។ រូបៈ ស៊ឺន ចែងចើន
សកម្មភាពតស៊ូមតិទាមទារអាជ្ញាធរវៀតណាម ដោះលែងសកម្មជនខ្មែរក្រោម កាលពី​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ។ រូបៈ ស៊ឺន ចែងចើន

​យោងតាម​បទ​បង្ហាញ​របស់លោក ថាច់ ចន្ទ្រា ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែ​កម្ពុជា​ក្រោម ស្ដីពី​ស្ថានភាព​ទូទៅ​របស់​យុវជន ខ្មែរក្រោម ដែល​បានលើកឡើង​ក្នុងការ​ប្រារព្វ​ពិធី​អបអរ​ខួប ១៦ ឆ្នាំ​ទិវា​អង្គការសហប្រជាជាតិ​ចេញ​សេចក្តីប្រកាស ស្តីពី​សិទ្ធិ​ជនជាតិដើម ដែល​ប្រារព្ធ​ឡើង កាលពី​ថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០២៣ នេះ មាន​ចំណុច​សំខាន់​ចំនួន ៣ ទាក់ទង​នឹង​ការធ្វើ​ទុក​បុក​ម្នេញ ពី​អាជ្ញាធរ​វៀតណាម​មាន ដូចជា ទី ១ ការតស៊ូ​មតិ​លើ​បណ្ដាញ​សង្គម​របស់​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ពួកគេ​បាន​ផ្សព្វផ្សាយ​អំពី​គោល​ការ​ច្បាប់​នានា ជាពិសេស​គឺ​ច្បាប់​សិទ្ធិ​ជនជាតិដើម ហើយក៏​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់ពន្ធនាគារ​  ទី​២ គឺ​ការរក្សា​មត៌ក​អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់ លោក​បាន​លើកឡើងថា ការរក្សា​មត៌ក​អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀម​ទំលាប់​មានការ​ផុសផុល​ដោយសារតែ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដូចនេះ​ឃើញថា​យុវជន សិស្ស មានការ​ចូលរៀន​ពី​ប្រពៃណី​ទំនៀមទម្លាប់​គួរឱ្យកត់សម្គាល់ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​បាន​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​។ លោក​បាន​លើក​ករណី​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទែ​ក្នុង​របស់​វត្ត​ទ្រនំ​សេក ក្នុង​ខេត្ត​ឡុង​ហោរ និង​បញ្ហា​មួយទៀត​គឺ​ប្រពៃណី​រាំច្រៀង និង​ការសម្ដែង​ខុសពី​ប្រភពដើម​របស់​ខ្មែរក្រោម ពី​សំណាក់​ជនជាតិ​វៀតណាម ដែល​នៅ​ពីក្រោយ​ដោយ​រដ្ឋាភិបាល​វៀតណាម​។ ដោយឡែក​ករណី​ទី​៣ ការរំលោភបំពាន​លើ​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​ផ្នែក​ថេរវាទ​យ៉ាងធ្ងន់ធ្ងរ ដោយ​រដ្ឋាភិបាល​វៀតណាម​បាន​កែប្រែ​ទម្លាប់​ពី​ការ​ចូលមក​បួស​របស់​យុវជន ពី​ម្ដាយ​ឪពុក មកសុំ​អាជ្ញាធរ​ជា​ចាំបាច់ ដូចជា​ករណី​ព្រះតេជព្រះគុណ យឿ​ង ខាយ និង​ករណី​តម្រូវឱ្យ​ព្រះសង្ឃ​ខ្មែរក្រោម​ផ្នែក​ថេរវាទ គោរព​ថ្វាយបង្គុំ​ព្រះសង្ឃ​យួន​ផ្នែក​មហាយាន​ជាដើម​។ ករណី​បន្ទាប​ប​ន្ធោ​ក​ព្រះសង្ឃ​ខ្មែរក្រោម មិន​ស្មើនឹង​គណៈ​កម្មាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ហើយ​ករណីនេះ មួយទៀត​គឺ​ការដាក់​កម្មាភិបាល​មក​ឈ្លបយកការណ៍ និង​តាមដាន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដោយ​គ្រាន់​តែម​កមក​វត្ត​ធ្វើ​បុណ្យទាន​ជាដើម ។​

​លោក ថាច់ ចន្ទ្រា បន្ថែមថា «​ដូច​ករណី​ព្រះ​តេជគុណ យឿ​ង ខាយ រហូតដល់​តាម​ធាក់​ម៉ូតូ​ទៀត ក្រោយពី​លោក​ទៅ​ចូលរួម​កម្មវិធី​ហ្នឹង (​កម្មវិធី​ជួបជុំ​) ក្រោយ​ពេលដែល​លោក​ត្រឡប់​ទៅវិញ​តាម​ធាក់​ម៉ូតូ​លោក​ទៀត ។ យើង​ឃើញ​ហើយ​ថា បើ​ធាក់​ត្រូវ​ម៉ូតូ​ហើយ​ដួល មនុស្ស​នឹង​ស្លាប់​តើ​រដ្ឋាភិបាល​វៀតណាម​គោរព​ច្បាប់​កន្លែង​ណា​? ក្នុងនាម​ខ្លួនឯង​ជា​សមាជិក​អចិន្ត្រៃយ៍​នៅ ក្នុង​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ បណ្ដោយឱ្យ​កម្មាភិបាល​បណ្ដោយឱ្យ​អ្នក​ស្លៀកពាក់​ស៊ីវិល​ជា​ភ្នាក់ងារ​របស់​ព្រះ​តេជគុណ យឿ​ង ខាយ ហ្នឹង​»

​ទាក់ទង​ករណីនេះ លោក​បណ្ឌិត សឺ​ន ជុំ​ជួន   អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលជា​មេធាវី​មួយរូប​ផងដែរ​នោះ លើកឡើងថា រដ្ឋធម្មនុញ្ញ​របស់​វៀ​ត​ណា​ម បានធ្វើ​វិសោធនកម្ម​ចុងក្រោយ នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក្នុងនោះ នៅត្រង់​ជំពូក ២  មាត្រា ១៤ ចែងថា សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិ​សង្គម និង​វប្បធម៌​ត្រូវបាន​ទទួលស្គាល់ ការគោរព ការការពារ និង​ធានា​ដោយ​រដ្ឋធម្មនុញ និង​ច្បាប់​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ហើយ​មាត្រា ២៥ ចែងថា ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​ទទួលបាន​ព័ត៌មាន ការជួបជុំ ការបង្កើត​សមាគម និង​បាតុកម្ម ។​

​លោក​បន្តថា «​យើង​មើល​ច្បាប់ ច្បាប់​នេះ បំពាន​មួយទៀត ច្បាប់​ជំនឿ និង​ប្រណិប័តន៍​សាសនា ច្បាប់​ហ្នឹង​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ ២០១៦ កាល​ហ្នឹង​យើង (​ខ្មែរក្រោម​) តស៊ូ​មតិ​ខ្លាំងណាស់​» ។​

​បើតាម​ខ្លឹមសារ​នៃ​ច្បាប់​នេះ ត្រង់​ជំពូក ២ មាត្រា ១៣ ចំណុច​ទី ១ ចែងថា តំណាង​គ្រិះ​ស្ថាន​សាសនា មាន​កាត​ព្វ​កិ​ច្វ ជូនដំណឹង​ក្នុងការ​ប្រារព្ធ​នៃ​ពិធីបុណ្យ​បែប​សាសនា ដែល​បានកើត​ឡើងជា​ទៀងទាត់​យ៉ាងហោចណាស់ ២០ ថ្ងៃ​ជាមុន ។ និង​ក្នុង​មាត្រ ៤០ ចែងថា ស្ថាប័នរដ្ឋ​គ្រប់គ្រង​នៃ​ជំនឿ​សាសនា នៅ​ថ្នាក់ជាតិ​សម្របសម្រួល​ជាមួយ​ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល ក្រសួងយុត្តិធម៌ ក្រសួង​ទីភ្នាក់ងារ​ពាក់ព័ន្ធ នៅក្នុង​ការណែនាំ​កម្មវិធីសិក្សា​អំពី​ប្រវត្តិសាស្ត្រ និង​ច្បាប់​នៃ​ប្រទេស​វៀតណាម ។ ត្រង់នេះ លោក សឺ​ន ជុំ​ជួន ក៏បាន​លើកឡើង​ពី​សេចក្តីប្រកាស​ជាស​កល ស្តីពី​សិទ្ធិមនុស្ស​ឆ្នាំ ១៩៤៨ ត្រង់​មាត្រា ១ ចែងថា មនុស្ស​ទាំងអស់​កើតមក​មាន​សេរីភាព និង​សមភាព​ក្នុង​ផ្នែក​សេចក្តីថ្លៃថ្នូ និង​សិទ្ធិ ។ ចំណែក​មាត្រា​២ (១) ចែងថា មនុស្ស​ម្នាក់ៗ អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ទាំងអស់ ដែល​បានប្រកាស​ក្នុង​សេចក្តីប្រកាស​នេះ ដោយ​គ្មាន​ការប្រកាន់​បែងចែក​បែបណា​មួយ មាន​ជាអាទិ៍ ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដើមកំណើត ជាតិ ឬ​សង្គម​កំណើត ឬ​ស្ថានភាព​ដទៃៗ ទៀតឡើយ​។​  និង​មាត្រា ៧ ចែងថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើ​ចំពោះមុខ​ច្បាប់ និង​មាន​សិទ្ធិ​ទទួល​ការការពារ​ពី​ច្បាប់​ស្មើៗ គ្នា​ដោយ​គ្មាន​ការរើសអើង​។​

​យ៉ាងនេះ​ក្តី កាលពីពេល​ថ្មីៗ នេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម អះអាងថា ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​នៃ​ជនជាតិភាគតិច​ចំនួន ៥៤ នៅ​វៀតណាម ដែល​បាន​រួមរស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា ប្រកបដោយ​សុខដុមរមនា និង​រួមវិភាគទាន​ក្នុង​បុព្វហេតុ​កសាង និង​ការពារជាតិ ។​

​លោកស្រី​បាន​មានប្រសាសន៍ថា ជនជាតិ​ទាំងអស់​នៅ​វៀតណាម ត្រូវបាន​ចាត់ទុក​ដោយ​ស្មើភាព ហើយ​រដ្ឋ​វៀតណាម ធានា និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការអភិវឌ្ឍន៍​លើ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បន្ត​កែលម្អ​ជីវភាព​រស់នៅ ទាំង​សម្ភារៈ និង​ស្មារតី​របស់​ជនជាតិភាគតិច រក្សា​អត្តសញ្ញាណ​ជនជាតិ និង​លើកតម្កើង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ពួកគេ ព្រោះ​ទំនៀម​ទំលាប់ ប្រពៃណី និង​វប្បធម៌ រួមចំណែក​ពង្រឹង​ការរួបរួម​ជាតិ​ ៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

សាររបស់ប្រធានប្រតិបត្តិ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងពិធីខួប ១៦ ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិអនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិជនជាតិដើម 13 Sep 2023 7:46 PM (last year)

ទាញយក និងអានតាមឯកសារ PDF៖ ភាសាអង់គ្លេស | ភាសាខ្មែរ

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

អាជ្ញាធរ​វៀតណាម​នាំខ្លួន​យុវជន​ខ្មែរក្រោម​មួយរូប​ទៀត​ទៅ​សាកសួរ​ 13 Sep 2023 3:40 AM (last year)

ដោយ គឹម សាវតា
​អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​ឃ្លាំង នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា បាន​នាំខ្លួន​យុវជន​ខ្មែរក្រោម​មួយរូប​ទៅ​សួរនាំ អំពី​គម្រោង​រៀបចំ​អបអរសាទរ ខួប ១៦ ឆ្នាំ ថ្ងៃ​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) (១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០២៣) ។​
សកម្មជនខ្មែរក្រោម យុវជន យ័ញ សេត ។ រូបៈ ផ្តល់ឲ្យ
សកម្មជនខ្មែរក្រោម យុវជន យ័ញ សេត ។ រូបៈ ផ្តល់ឲ្យ
​លោក យ័​ញ សេត ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម នាំខ្លួន​ទៅ​សួរនាំ ប្រាប់​សារព័ត៌មាន​ព្រៃនគរ និង​សំឡេង​កម្ពុជា​ក្រោម (VOKK) បន្ទាប់ពី​អាជ្ញាធរចូលខ្លួន​ទៅបំភ្លឺអស់​ជាច្រើន​ម៉ោង ថា នៅវេលា​ម៉ោង​ប្រមាណ ១០ ព្រឹក ថ្ងៃទី ១៣ កញ្ញា អាជ្ញាធរ​វៀតណាម​ថ្នាក់មូលដ្ឋាន និង​ថ្នាក់​ខេត្ត​ឃ្លាំង​ជិត ១០ នាក់ បាន​សម្រុកចូលក្នុងផ្ទះរបស់ រួច​នាំខ្លួន​លោក ទៅ​ការិយាល័យនគរបាល​ស្រុក​ជ្រោ​យញ ដើម្បី​សួរនាំ​ទាក់ទង​នឹង​គម្រោង​រៀបចំ​អបអរ​ទិវា​សិទ្ធិ​ជនជាតិដើម ដែល​ត្រូវបាន​ប្រកាស​ដោយ​អង្គការសហប្រជាជាតិ ។ ការសួរនាំ​នេះ មាន​រយៈពេល​ជាង ៥ ម៉ោង ទើប​អាជ្ញាធរ​ឱ្យ​លោក យ័​ញ សេត ត្រឡប់មកផ្ទះ​វិញ​។
​ក្រៅពី​លោក យ័​ញ សេត ពលរដ្ឋ​ខ្មែរក្រោម​មួយរូប​ទៀត គឺ​លោក ចៅ អ៊ិន​តាំ រស់នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ឱ្យដឹងថា នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ស្អែកនេះ អាជ្ញាធរ​វៀតណាម​ក្នុង​ខេត្ត​មួយ​នេះ ក៏បានចេញលិខិតកោះហៅ​លោក​ទៅ​សួរនាំ ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន ដែល​លោក​អះអាងថា អាជ្ញាធរ​វៀតណាម​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។​
​អាជ្ញាធរ​វៀតណាម តែង​កោះហៅ​ពលរដ្ឋ​ខ្មែរក្រោម ទៅ​សួរចម្លើយ និង​គំរាមកំហែង ខណៈដែល​ពួកគាត់​នាំគ្នា​ធ្វើ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​ជនជាតិដើម​។
សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ជនជាតិដើម មាន​ប្រទេស​ចំនួន ១៤៤ បានអនុម័ត​យល់ព្រម ក្នុងនោះ​មាន​ប្រទេស ៤ ជំទាស់ និង ១១ ប្រទេស​ផ្សេងទៀត​ជា​អនុបវាទ ហើយ​វៀតណាម ក៏​ជា​ប្រទេស​ដែល​ចុះហត្ថលេខា​ទទួលយក​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​នេះ​ផង​។ តែ​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ មាន​ប្រទេស​ចំនួន ១៤៨ ហើយ ដែល​បានអនុម័ត​យល់ព្រម​៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

បើទោះជា​ត្រូវ​អាជ្ញាធរ​វៀតណាម​ឃុំខ្លួន ប៉ុន្តែ ខ្មែរក្រោម​នៅ​ទូទាំង​ពិភពលោក​មិន​ទុកឱ្យ​សកម្មជន​ទាំង ​៤ នៅឯកោ​ឡើយ 9 Sep 2023 3:08 AM (last year)

ដោយ គឹម សាវតា

​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ នាក់ ខ្មែរក្រោម​ទៅ​ទូទាំង​ពិភពលោក បាន​បើក​យុទ្ធនា​ការតស៊ូ​មតិ​ដោយ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​៤ ដោយ​គ្មាន​លក្ខខណ្ឌ ។ យុទ្ធនា​ការតវ៉ា​របស់​ពលរដ្ឋ​ខ្មែរក្រោម តាមរយៈ​រូបភាព​ផ្សេង​ដូចជា នៅ​កម្ពុ​ជាមាន​ការដាក់​ញត្តិ​ទៅ​ក្រសួងការបរទេស បណ្ដា​ស្ថានទូត និង​ស្ថាប័ន​សិទ្ធិមនុស្ស​នានា នៅតាម​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក ខ្មែរក្រោម​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយឡែក​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពលរដ្ឋ​ខ្មែរក្រោម បាន​ផ្លាស់ប្ដូរ​រូបភាព​ដាក់​រូបអ្នក​ទាំង ៤ រូប​ផងដែរ​។​

​ពី​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ដែល​ដី​កម្ពុជា​ក្រោម លោក គៀង យ័​ញ​នី ដែល​បាន​ប្តូរ​រូប​ក្នុង​ហ្វេ​ស​ប៊ុ​កមក​ដាក់​រូប​សកម្មជន​ទាំង​៤​រូប​ដែរនោះ បាន​ប្រាប់​សារព័ត៌មាន​ព្រៃនគរ និង​សំឡេង​កម្ពុជា​ក្រោម (VOKK) ថា នៅពេលដែល​សកម្មជន​ទាំង​៤ ត្រូវបាន​ចាប់ខ្លួន​លោក​មានការ​ឈឺចាប់ ជាមួយគ្នានេះ លោក​គោរព​អ្វីដែល​ពួកគេ​បានធ្វើ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរក្រោម​។ លោក​បន្តថា លោក​មិន​អាចជួយ​អ្វី ដើម្បីឱ្យ​ពួកគេ​ទាំង ៤ រូបនោះ រួច​ពី​ការឃុំ​ឃាំង​បាន​នោះទេ គឺ​មានតែ​បង្ហាញ​ការឈឺចាប់​  ការសោកស្ដាយ និង​ធ្វើ​សកម្មភាព​តស៊ូ​មតិ នៅលើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញថា ថ្វីត្បិតតែ​អ្នក​ទាំង ៤ នោះ ជាប់ឃុំ​ឃាំង​មែន តែ​ពួកគេ​មិន​នៅឯ​កោ​នោះទេ គឺមាន​អ្នក​ចាំ​គាំទ្រ លើកទឹកចិត្ត និង​ជួយ​អន្តរ​គម​ន៍​ផ្លូវច្បាប់​តាម​រូបភាព​ផ្សេងៗ ។​

​ក្រៅពី​យក​ញត្តិ​ដាក់​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កម្ពុជា និង​តាម​ស្ថានទូត និង​ស្ថាប័ន​សិទ្ធិមនុស្ស នៅ​កម្ពុជា​ហើយ​នោះ កាលពីពេល​ថ្មីៗ កន្លងទៅនេះ លោក​បណ្ឌិត សឺ​ន ជុំ​ជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែល​ទៅ​ចូលរួម​វេទិកា​សង្គម​ស៊ីវិល​ប្រជាពលរដ្ឋ​អាស៊ាន នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក៏បាន​យក​ញត្តិ​ដាក់​ទៅកាន់​តំណាង​រដ្ឋ ដែលជា​សមាជិក​អាស៊ាន ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​ឱ្យបាន​ដឹងឮ​ពី​ការចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ នាក់​។ ក្រៅពីនេះ​លោក​ក៏បាន​ធ្វើ​យុទ្ធនា​ការលើក​បដា​ដោយមាន​រូបភាព​សកម្ម​ជន​ខ្មែរក្រោម​ទាំង ៤ ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់ខ្លួន​នេះ​ផងដែរ​។​

​ខ្លឹមសារ​ញត្តិ ដែល​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​នោះ មាន​ជាអាទិ៍​៖ ១. រដ្ឋាភិបាល​វៀតណាម ត្រូវតែ​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ រូបនោះ ឲ្យ​មាន​សេរីភាព​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខ​ខ័​ណ្ឌ និង​បញ្ឈប់​រាល់​ការ​រិត​ត្បិត​សេរីភាព​របស់​ខ្មែរក្រោម ។ ២/ រដ្ឋាភិបាល​វៀតណាម ត្រូវ​ពិនិត្យឡើងវិញ និង​កែតម្រូវ​ច្បាប់​ក្នុងប្រទេស​របស់ខ្លួន​ឲ្យ​ស្របតាម​គោលការណ៍​ការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ឲ្យ​បាន​ពេញលេញ ។ ៣/ សូម​អំពាវនាវ​ដល់​អ​ង្គ​ទូត​នានា ប្រចាំ​នៅ​ប្រទេស​វៀតណាម និង​អង្គការ​ជាតិ អន្តរជាតិ ចូលរួម​ឃ្លាំមើល តាមដាន​ព្រឹត្តិការណ៍​នេះ ដើម្បី​ផ្តល់​យុត្តិធម៌ ការពារ​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ និង​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម នៅលើ​ទឹកដី​កម្ពុជា​ក្រោម តាម​ការគួរ ។​

​លោក ចៅ សេរី អនុប្រធាន​ប្រតិបត្តិ​ទី​១ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូល​ដ្ឋា​នៅ​សហរដ្ឋអាមេរិក ក៏បាន​ឱ្យដឹងថា ក្រោយពី​រដ្ឋាភិបាល​វៀត​ណា​ម បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ នាក់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អន្តរាគមន៍​គ្រប់​វិធី មាន​ទាំង​ការដាក់​ញត្តិ​តាម​ស្ថានទូត​នានា នៅ​សហរដ្ឋអាមេរិក និង​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នៅតាម​ប្រទេស​នានា​ជាដើម​។ លោក​បន្តថា រហូតមកដល់​ពេលនេះ គឺមាន​រយៈពេល ១ ខែ​ហើយ ដែល​វៀតណាម​បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ទាំង​៤​នាក់ ហើយ​បើតាម​ច្បាប​របស់​ប្រទេស​វៀតណាម នឹង​កាត់ទោស​នៅក្នុង​រយៈពេល ២ ខែ​ទៀត ។ លោក​បន្ថែមថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​ជូនដំណឹង​ដល់​ប្រទេស​ជា​មហាអំណាច ដែលមាន​ឥទ្ធិពល​លើ​វៀតណាម ដើម្បី​បាន​ដឹងឮ និង​អន្តរាគមន៍​ឱ្យមាន​ការដោះលែង​អ្នក​ទាំង ៤ រូបនោះ ។ ជាពិសេស​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន នៅ​ប្រទេស​វៀតណាម​ជាដើម​។​

​បើតាម​លោក គឹម ស៊ីសំ​ណា មន្ត្រី​សម្របសម្រួល​លេខាធិការ​ដ្ឋា​ន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម រហូតមកដល់​ពេលនេះ ពលរដ្ឋ​ខ្មែរក្រោម​ទាំង ៤ នាក់​នោះ ត្រូវ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង​រយៈពេល ៣ ខែ ដើម្បី​បន្ត​និតិ​វិធី​ស៊ើប​អ​ង្តេ​ត ប្រមូល​ភ័ស្ដុតាង ដើម្បី​ចោទប្រកាន់ និង​កាត់ទោស​តាមផ្លូវ​តុលាការ ៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក្រ​ប្រតិកម្ម​ ​ចំពោះ​ការ​លើកឡើង​របស់​​​ក្រសួងការបរទេស​វៀតណាម​ ​អំពី​ការរស់នៅ​របស់​ខ្មែរក្រោម​ ​ក្នុង​ប្រទេស​របស់​ខ្លួន​ 5 Sep 2023 5:40 AM (last year)

ដោយ គឹម សាវតា

​មន្ត្រី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អះអាង​ថា​ ​ការ​ដឹងឮ​របស់​ប្រទេស​មហាអំណាច​ ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ខ្មែរក្រោម​ ​បាន​បង្ខំ​ឱ្យ​វៀតណាម​ ​ឆ្លើយតប​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ​ស្តីពី​បញ្ហា​ខ្មែរក្រោម​ ​បើ​ទោះ​ជា​ការ​ឆ្លើយតប​នោះ​ ​ប្រាសចាក​ពី​ការពិត​ក្តី​។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ផាម ធូហាំង (Pham Thu Hanh) ។ រូបៈ Dau Tien Dat
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ផាម ធូហាំង (Pham Thu Hanh) ។ រូបៈ Dau Tien Dat

​ឆ្លើយតបនឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ពេល​ថ្មីៗ​ ​នេះ​ ​លោកស្រី​ ​ផា​ម​ ​ធូ​ ហាំ​ង​ (​P​ham​ ​T​h​u ​Hang​) ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ ​មានប្រសាសន៍ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សហគមន៍​ ​និង​ជនជាតិ​ភាគតិច​ចំនួន​ ​៥​៤​ ​នៅ​វៀតណាម​ ​ដែល​បាន​រួម​រស់​ជាមួយគ្នា​ដោយ​ស្មើភាព​គ្នា​ ​ប្រកបដោយ​សុខដុម​រម​នា​ ​និង​រួម​វិភាគទាន​ក្នុង​បុព្វហេតុ​កសាង​ ​និង​ការពារ​ជាតិ​ ​។​

​លោកស្រី​លើកឡើង​ថា​ ​ជនជាតិ​ទាំងអស់​នៅ​វៀតណាម​ ​ត្រូវ​បាន​ចាត់​ទុក​ដោយ​ស្មើភាព​ ​ហើយ​រដ្ឋ​វៀតណាម​ធានា​ ​និង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍន៍​លើ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​បន្ត​កែ​លម្អ​ជីវភាពរស់នៅ​ ​ទាំង​ស​ម្ភារៈ ​និង​ស្មារតី​របស់​ជនជាតិ​ភាគតិច​ ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ ​និង​លើក​តម្កើង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ពួកគេ​ ​ព្រោះ​ទំនៀមទំលាប់​ ​ប្រពៃណី​ ​និង​វប្បធម៌​ ​រួមចំណែក​ពង្រឹង​ការ​រួបរួម​ជាតិ​។​

​ករណី​នេះ​ ​លោក​ ​ចៅ​ ​សេរី​ ​អនុ​ប្រធានប្រតិបត្តិ​ទីមួយ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ថា​ ​រដ្ឋាភិបាល​វៀតណាម​ ​កំពុងតែ​មានការ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​ធុរកិច្ច​ទៅ​ទូទាំង​ពិភពលោក​ ​ដូចនេះ​ ​រដ្ឋាភិបាល​វៀតណាម​ចង់​ឱ្យ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​មើល​មក​ខ្លួន​ថា​ ​ជា​ប្រទេស​មាន​សេរីភាព​ទើប​ឆ្លើយតបនឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរ​យ៉ាង​ដូច្នេះ​ ​ប៉ុន្តែ​ ​ធាតុ​ពិត​រដ្ឋាភិបាល​ ​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ​បាន​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី​ ​ជាក់ស្ដែង​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ស្រាកស្រាន្ត​ ​ដែល​ជា​ម្ចាស់​ទឹកដី​។​ ​លោក​បន្ត​ថា​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ពន្យល់​ពី​សិទ្ធិមនុស្ស​ ​ជាពិសេស​គឺ​សិទ្ធិ​ក្នុងនាម​ជា​ជនជាតិ​ដើម​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ដែនដី​កំណើត​បាន​យល់​ ​ហើយ​ពួកគាត់​ក៏បាន​ផ្សព្វផ្សាយ​បន្ត​ ​ព្រមទាំង​ហាន​ទាមទារ​អ្វី​ដែល​ជា​សិទ្ធិ​របស់​ខ្លួន​ស្របតាម​ច្បាប់អន្តរជាតិ​។​ ​លោក​បន្ថែម​ថា​ ​ក្រៅពី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​យល់​ពី​សិទ្ធិ​ ​ដែល​ខ្លួន​មាន​ក្នុងនាម​ជា​ជនជាតិ​ដើម​ហើយ​ ​សហ​័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ ​ព្រមទាំង​បាន​ផ្សព្វផ្សាយ​ដំណឹង​ទាក់ទង​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​អន្តរជាតិ​បាន​ដឹង​ ​លុះ​អន្តរជាតិ​បាន​ដឹង​ហើយ​ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​ ​ទើប​រដ្ឋាភិបាល​វៀតណាម​ ​តាមរយៈ​ក្រសួងការបរទេស​ខ្លួន​ ​ឆ្លើយតប​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ទោះ​ចម្លើយ​ប្រាសចាក​ពី​ការពិត​ក្តី​ ​។​

​បើ​តាម​លោក​ ​ចៅ​ ​សេរី​ ​វៀតណាម​ចង់​លុបបំបាត់​ខ្មែរក្រោម​ ​ជាពិសេស​គឺ​កូនចៅ​ខ្មែរក្រោម​ជំនាន់​ក្រោយ​ ​មិន​ឱ្យ​ដឹង​ថា​ ​ខ្មែរ​ ​ក្រោម​ជា​អ្នកណា​ ​ប៉ុន្តែ​ ​នៅពេលដែល​ខ្មែរក្រោម​ដឹង​ថា​ ​ខ្លួន​ជា​ជនជាតិ​ដើម​ ​និង​មាន​សិទ្ធិ​អ្វីខ្លះ​ព្រមទាំង​ក្រោក​ឡើង​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ​ធ្វើ​ឱ្យ​វៀតណាម​ភ័យខ្លាច​ ​និង​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​ ​ចៅ​ ​សេរី​ ​អះអាង​ថា​នៅពេលដែល​រដ្ឋាភិបាល​វៀតណាម​ ​កាន់តែ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​កាន់តែ​ធ្វើ​ឱ្យ​វៀតណាម​អាម៉ាស់​លើឆាកអន្តរជាតិ​ ​ព្រោះ​អន្តរជាតិ​បាន​ដឹង​អំពីអ្វី​ដែល​វៀតណាម​ ​បាន​ធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​។​

​យោង​តាម​អត្ថបទ​វិភាគ​មួយ​របស់​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​បាន​ចុះផ្សាយ​ថា​ ​មាគ៌ា​តែមួយ​គត់​ ​ដែល​នាំមក​នូវ​ភាព​សុខដុម​រម​នា​រវាង​រដ្ឋាភិបាល​វៀតណាម​ ​និង​ខ្មែរ​ ​ដែល​ជា​ម្ចាស់​ទឹកដី​មាន​ ​ដូចតទៅ​៖​

​១​. ​វៀតណាម​ត្រូវ​ក្លាហាន​ហ៊ាន​ទទួលស្គាល់​ថា​ ​ខ្មែរ​កម្ពុជាក្រោម​គឺជា​ជនជាតិ​ដើម​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​ដែល​សព្វថ្ងៃ​ក្លាយ​ជា​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​។​

​២​. ​វៀតណាម​ត្រូវ​អនុវត្តន៍​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​ដែរ​នោះ​។​

​៤​. ​វៀតណាម​ត្រូវតែ​យក​គ​ម្រូ​នៃ​ប្រទេស​មួយ​ចំនួន​ ​ដែល​បាន​សុំទោស​ ​និង​ផ្ដល់​សិទ្ធិ​ជូន​ជនជាតិ​ដើម​ ​ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​របស់​ពួកគេ​ដូចជា​៖​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ប្រទេស​កាណាដា​ ​ប្រទេស​អូស្ត្រាលី​ ​កោះ​តៃ​វ៉ាន់​ ​ប្រទេស​មិ​ក​ស៊ិ​ច​ ​និង​សហរដ្ឋអាមេរិក​ជាដើម​។​ ​នោះ​ជនជាតិ​ទាំងពីរ​ ​នឹង​រស់នៅ​ប្រកបដោយ​សុខដុម​រម​នា​យ៉ាង​ពិតប្រាកដ​មិនខាន​ឡើយ​៕​

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

អត្ថបទស្រាវជ្រាវស្តីពី ត្រកូល ឬ សែ (HO) របស់ខ្មែរកម្ពុជាក្រោម 29 Aug 2023 10:21 AM (last year)

ដោយ គឹម សាវតា

យោងតាមប្រវត្តិសាស្ត្រនានា បានបញ្ជាក់ និងជាទឡ្ហីករណ៍ដោយមិនអាចប្រកែកបានថា ខ្មែរលើ(ជនជាតិដើមភាគតិច)ខ្មែរកណ្ដាល និងខ្មែរក្រោម ឬខ្មែរកម្ពុជាក្រោម គឺជាអម្បូរខ្មែរតែមួយដែលមានសែស្រឡាយ ឬអម្បូរតែមួយជាប្រជាជាតិដែលកើតក្នុងទឹកដីនគរភ្នំរៀងដរាមមក។ ប៉ុន្តែក៏មានចង្ងល់មួយបានចោទសួរឡើងដែរថា ហេតុដូចម្ដេចបានជាខ្មែរកម្ពុជាក្រោមមានលក្ខណៈខុសពីខ្មែរលើ និងខ្មែរកណ្ដាល(ខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា)ព្រោះខ្មែរទាំង២ភូមិភាគនេះ តែងតែយកនាមឪពុក ឬនាមជីតាធ្វើជានាមត្រកូលដាក់ពីមុខឈ្មោះ ចំណែកខ្មែរកម្ពុជាក្រោមវិញបែជាមានខ្សែត្រកូលដោយឡែកដាក់ពីមុខឈ្មោះដូចគ្នាជាមួយជនជាតិចិន ឬយួនជាដើមទៅវិញ?។

តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។
តារាងវង្សត្រកូលខ្មែររក្រោមមួយត្រូវបានសរសេរលើជញ្ជាំងផ្ទះនៅភូមិអូរត្រាវ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។

ត្រង់ចំណុចនេះយើងសូមបកស្រាយបំបាត់ចម្ងល់ដូចតទៅ៖

ក្នុងអំឡុងឆ្នាំ១៥០០ប្លាយ គឺមុនពេលដែលព្រះបាទជ័យជេដ្ឋាទី២ឡើងគ្រងរាជ្យ នៅពេលនោះនៅក្នុងប្រទេសចិនបានកើតកលយុគ ដោយមានជនជាតិមួយដែលភាសាបរទេសហៅថាជនជាតិ“​មែន ជូរី”ភាសាវៀតណាមហៅ “ម៉ាងចូវ” បានក្រោកឡើងធ្វើសង្គ្រាមវាយដណ្ដើមកាន់កាប់ និងគ្រប់គ្រងប្រទេសចិនបានជោគជ័យ និងគ្រប់គ្រងប្រទេសចិនបានទាំងមូល​។

ពេលនោះក្រុមទាហានរបស់ចិន ជាពិសេសទាហានជើងទឹកដែលចាញ់សង្គ្រាម និងមិនសុខចិត្តរស់នៅក្រោមរបបគ្រប់គ្រងរបស់រដ្ឋាភិបាលនៃជនជាតិម៉ាងចូវ ក៏បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗពិសេសគឺប្រទេសកម្ពុជាផ្នែកខាងក្រោមឬដែនដីកម្ពុជាក្រោមនោះឯង។ ហើយជនជាតិចិនដែលភៀសខ្លួនមកកម្ពុជាក្រោមនៅពេលនោះ ភាគច្រើនជាបុរសពោះម៉ាយ និងកម្លោះ។ លុះរស់យូរៗទៅដោយខ្លួនជាអ្នកភៀសខ្លួន ពុំមានមុខរបរ គ្មានកេរកោះ គ្មានស្រែចម្ការ លំបាកវេទនា គ្មានលំនឹងពិតប្រាកដក្នុងជីវភាព ម្លោះហើយក៏មានទំនាក់ទំនងស្នេហាជាមួយក្រមុំ ឬម៉េមាយជាខ្មែរកម្ពុជាក្រោម ចាប់ដៃគ្នាជាប្តីប្រពន្ធដោយអាពាហ៍ពិពាហ៍ខ្លះ និងមិនមានអាពាហ៍ពិពាហ៍ខ្លះ កើតជាកូន ពូនជាចៅរហូតមក។

នៅពេលនោះដោយខ្មែរយើង ពុំមានត្រកូល ឬសែពិតប្រាកដនៅឡើយ(តាមឯកសារខ្លះបានបញ្ជាក់ថាខ្មែរទើបតែមានត្រកូលក្នុងអំឡុងឆ្នាំ១៩០៧ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនេះទេ) ចំណែកជនជាតិចិនមានទំនៀមទម្លាប់ដែលគេប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងតឹងរ៉ឹងបំផុត គឺកូនដែលកើតមកទោះជាប្រុសក្តី ស្រីក្ដី ត្រូវយកសែ ឬត្រកូលរបស់ឪពុកដាក់ពីមុខឈ្មោះ។ ដូច្នេះហើយទើបកូនដែលកើតមកពីម្ដាយជាខ្មែរកម្ពុជាក្រោម មានសែ ឬត្រកូលជារៀងរហូតមកដល់សព្វថ្ងៃ ហើយដែលភាគច្រើនជាសែ ឬត្រកូលចិនដូចជា “ ត្រឹង, ទ្រីវ, លី, តាំង”ជាដើម។

ពេលដែលខ្មែរកម្ពុជាក្រោមបានជាប់សែ ឬត្រកូលរបស់ចិន ទន្ទឹមពេលដែលជនជាតិយួនមួយចំនួនក៏មានសែ ឬត្រកូលចិន ដោយស្រ្តីយួនខ្លះ បានយកប្តីជាជនជាតិចិនដែរនោះ ធ្វើឱ្យរដ្ឋអំណាចយួនពិបាកចំណាំថាអ្នកណាជាខ្មែរ អ្នកណាជាយួន និងអ្នកណាជាចិន។ ទើបក្នុងរជ្ជកាលស្ដេចយួន ឈ្មោះយ៉ាឡុង​ ក្នុងអំឡុងឆ្នាំ១៨១៦ បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយកនាមត្រកូលចំនួន៦ សម្រាប់ជាត្រកូលរបស់ខ្មែរកម្ពុជាក្រោមណាដែលមិនទាន់បានជាប់សែ ឬត្រកូលចិន។

ត្រកូលទាំង៦ដែលអធិរាជយ៉ាឡុង បង្ខំឱ្យខ្មែរកម្ពុជាក្រោម ទទួលយកនោះគឺ ៖  ថាច់, សឺន, គីម,  កៀង, យ៉ាញ់, និង ចៅ ។

ក្រោយពីមានរាជបញ្ជាពីស្ដេចយ៉ាឡុង  បង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយកត្រកូលទាំង៦នោះហើយ ពួករដ្ឋអំណាចយួនតាមមូលដ្ឋានខ្លះចង់មានការងាយស្រួលក្នុងការគ្រប់គ្រងខ្មែរកម្ពុជាក្រោមក្នុងមូលដ្ឋានរបស់ពួកគេក្នុងគោលបំណងផ្សេងៗនោះ អាចគេបង្ខំឱ្យខ្មែរកម្ពុជាក្រោមក្នុងមូលដ្ឋាននោះយកនាមត្រកូលតែមួយគត់ដូចជា៖ នៅខេត្តក្រមួនស​ រដ្ឋអំណាចមូលដ្ឋាននេះ បង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះដាក់នាមត្រកូលថា “យ៉ាញ់” ឯខេត្តមាត់ជ្រូក រដ្ឋអំណាចយួនក្នុងខេត្តនេះបង្ខំឱ្យខ្មែរកម្ពុជាក្រោមយកត្រកូលតែមួយដែរគឺ​ “ចៅ” រហូតមក។

ទស្សនៈជុំវិញត្រកូល ឬសែខ្មែរកម្ពុជាក្រោម

ជុំវិញត្រកូល ឬសែរបស់ខ្មែរកម្ពុជាក្រោមនេះ មានការលើកឡើងខុសៗគ្នាខ្លះដែរដូចជា៖

១- អ្នកខ្លះយល់ថា​ពីមុនខ្មែរកម្ពុជាក្រោមមានត្រកូល ឬសែយ៉ាងច្រើន​​ ប៉ុន្តែដោយរដ្ឋអំណាចយួនចង់បំបាត់ចំនួនតួរលេខខ្មែរកម្ពុជាក្រោមឱ្យនៅសល់តិច ទើបគេកាត់បន្ថយត្រកូលខ្មែរនៅត្រឹមតែ៦ដូច្នេះ។

ទស្សនៈបែបនេះគឺមិនត្រឹមត្រូវទេ ការពិតត្រកូលតាំង៦នេះត្រូវបានកំណត់ឡើងតាំងពីជំនាន់ស្ដេចយួនឈ្មោះ យ៉ាឡុងពីឆ្នាំ១៨១៦មកម្លេះ។ ហើយក្រៅពីត្រកូលទាំង៦នេះ ខ្មែរកម្ពុជាក្រោមដែលមានត្រកូលកាត់ចិនក៏នៅតែរក្សាជាត្រកូលរបស់ខ្លួនដដែលទេ។

២- អ្នកខ្លះយល់ឃើញថា​ត្រកូលទាំង៦នេះមានត្រកូល១ គឺត្រកូល “ឡឹម”ទៀតដែរ។ បើយោងតាមសៀវភៅ«សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង»  របស់លោក ថាច់ សេរ និងសៀវភៅ “នឹកស្រណោះដែនដីកម្ពុជាក្រោម” ដែននិពន្ធដោយលោក គីម សាអ៊ូល បានបញ្ជាក់ថា ត្រកូលទាំង៦ នោះគឺមានតែ ថាច់ សឺន គីម  កៀង យ៉ាញ់ និងចៅ​ ប៉ុណ្ណោះ។

ទឡ្ហីករណ៍ទី២ នៅពេលដែលលោក សឺន ថៃង្វៀន​ ជាព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាវៀតណាមខាងត្បូងនៅឆ្នាំ១៩៧១ ដែលបានធ្វើអន្តរាគមន៍ក្នុងសម័យប្រជុំព្រឹទ្ធសភា ដើម្បីរក្សាទុកខ្មែរកម្ពុជាក្រោមជាជនជាតិភាគតិច ក៏បានលើកយកតែត្រកូល៦នេះដោយគ្មានត្រកូល “ឡឹម”ទេ។

ភស្តុតាងទី៣ ឯកសាររបស់ “ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋវៀតណាមកំណើតខ្មែរ” ដែលមា​នទីស្នាក់ការនៅទីក្រុងព្រែកឬស្សី បានកំណត់ឱ្យខ្មែរកម្ពុជាក្រោមដែលដាក់ពាក្យសុំលិខិតបញ្ជាក់ជាប្រជាពលរដ្ឋវៀតណាមកំណើតខ្មែរ(Chung chi nguoi goc mien) ក៏បានអាទិភាពចំពោះខ្មែរកម្ពុជាក្រោមដែលមានត្រកូល៧ គឺ  ថាច់ សឺន គីម​ កៀង ចៅ យ៉ាញ់ និងនាង (សម្រាប់ស្រ្តីខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូក) ដោយពុំមានត្រកូល “ឡឹម”ឡើយ។

តើខ្មែរកម្ពុជាក្រោមមានត្រកូលប៉ុន្មានឱ្យពិតប្រាកដ ?

តាមការស្រាវជ្រាវអាចពុំទាន់គ្រប់គ្រាន់ តែយ៉ាងហោចណាស់ ក៏ខ្មែរកម្ពុជាក្រោម បានប្រើប្រាស់នាមត្រកូលចំនួន៤៧ដែរ។ ក្នុងនោះយើងបែងចែកដូចជា ៖

ក-នាមត្រកូលដែលស្តេចយ៉ាឡុងបង្ខំឱ្យខ្មែរកម្ពុជាក្រោមប្រើប្រាស់ចំនួន៧ គឺ

១-ថាច់ (Thach)

២-សឺន (Son)

៣-គីម​ (Kim)

៤-កៀង (Kien)

៥-ចៅ (Chau)

៦-យ៉ាញ់ (Danh)

៧-ចូវ(Chau)ដែលក្លាយមកពីពាក្យចៅ

ខ- តាមត្រកូលដែលខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូក បង្កើតឡើងដោយខ្លួនឯងប្រើប្រាស់សម្រាប់ស្ត្រីក្នុងខេត្តនេះមានចំនួន១ គឺត្រកូល៖

៨ នាង (Neang)

គ-ត្រកូលដែលជាប់ពីកម្ពុជាទៅមាន៤ គឺ ៖

៩ ម៉ុក(Mok) (ព្រះតេជព្រះគុណ ម៉ុក សុខ អតីតព្រះមេគណខេត្តលង់ហោ) ។

១០ គង់(Cong) (ព្រះតេជព្រះគុណ គង់ សូផាន់ អតីតព្រះមេគណខេត្តក្រមួនស)។

១១ អ៊ូល(Uol) (ព្រះតេជគុណ អ៊ូល ស្រី អតីតព្រះចៅអធិការវត្ត ចន្ទ រង្សី ក្នុងក្រុងព្រៃនគរ)។

១២ សថ(Soth)(មានសាមណេ១ អង្គ ឈ្មោះ សថ សាន្ត នៅវត្តគិរីសាធរ  អូរកាប់ )

ឃ-ត្រកូលជាប់ពីប្រទេសភូមា១ គឺ៖

១៣ អ៊ូ(U)  ធ្លាប់ជួបសមណសិស្សសាលាបាលីទី១ នៅវត្តឃ្លាំងនាឆ្នាំ១៩៧០ ព្រះនាម អ៊ូ ស៊ីម តាមការសាកសួរថា ជីតាទួតរបស់លោកជាជនជាតិភូមា។

ង-ក្រៅពីនោះគឺជាត្រកូលជាប់សែស្រឡាយចិនទាំងអស់ដូចជា ៖

១៤ ត្រឹង(Tran)

១៥ ហ្វិញ(Huynh)

១៦ លី(Ly)

១៧ យឿង(Duong) ( ភាគច្រើនខ្មែរក្នុងខេត្តព្រែកឬស្សី)

១៨ ដាវ(Dao) ( ភាគច្រើនខ្មែរក្នុងខេត្តព្រែក ឬស្សី)

១៩ តាំង (Tang)

២០  ហឿ (Hua)

២១ ត្រឹម (Tram)

២២ យី(Diep) (ភាគច្រើនក្នុងខេត្តទឹកខ្មៅ)

២៣ ហូវ(Huu) (ភាគច្រើនក្នុងខេត្តទឹកខ្មៅ)

២៤ ឡាយ(Lai)

២៥ ឡឹម (Lam)

២៦ ឡា(La)

២៧  ញីវ​(Nhieu)

២៨ ញ៉ាង(Nhang)

២៩​ ឡាវ(Lao)

៣០ ចៀ(Chia)

៣១ ងោ(Ngo)

៣១ ទ្រីវ​(Trieu)

៣៤ ហុង(Hong)

៣៥ ក្វាច់(Quach)

៣៦ តោ(To)

៣៧ ថាយ ឬ ថៃ(Thai)

៣៨ ម៉ាយ(Mai)

៣៩ យូវ(Du)

៤០ ទ្រឿង(Truong)

៤១ ហាង(Hang)

៤២ ឌិញ(Dinh)

៤៣ យ៉ាង(Giang)

៤៤ ធី(Thi) (សម្រាប់ស្ត្រីភាគច្រើននៅខេត្តក្រមួន​ស)

៤៥ ទ្រិញ (Trinh)

៤៦ ដូ​(Do)

៤៧ តា(Ta)

សូមបញ្ជាក់ថា ត្រកូលទាំង ៤៧ ខាង​លើ​​សុទ្ធសឹងតែជាត្រកូលជាប់សែស្រឡាយចិន  ត្រកូលខ្មែរសុទ្ធដែលស្ដេចយួន យ៉ាឡុង​ បង្ខំឱ្យ​ និងត្រកូលខ្លះជាប់ត្រកូលពីខ្មែរកណ្ដាល។ ប៉ុន្តែខ្មែរកម្ពុជាក្រោមមិនសូវមានជាប់ខ្សែត្រកូលវៀតណាមដូចជា​៖ ង្វៀន(Nguyeng) ឡេ(Le) ផាម(Pham)​​ វ៉(Vo) ផាន់(Phan) ជាដើមនោះទេ។

តើមូលហេតុអ្វី ទើបជនជាតិចិនដែលភៀសខ្លួនពីប្រទេសចិន ហើយមកបង្កាត់ត្រកូលតែជាមួយខ្មែរកម្ពុជាក្រោមដោយមិនមានកាត់ត្រកូលជាមួយខ្មែរលើ និងខ្មែរកណ្ដាល? ហើយហេតុអ្វីទើបខ្មែរកម្ពុជាក្រោមមិនសូវកាត់ត្រកូលរបស់វៀតណាម?បញ្ហានេះមានមូលហេតុដូចខាងក្រោម ៖

១ តាមប្រវត្តិសាស្ត្រ និងភូមិសាស្ត្របញ្ជាក់ថា កាលពីដើមឡើយ ជាពិសេសក្នុងអំឡុងឆ្នាំ១៥០០ប្លាយ ទឹកដីខ្មែរមានវិ សាលភាពធំធេង ក្នុងនោះព្រំដែនភាគអាគ្នេយ៍ជាប់ជាមួយឈូងសមុទ្រចិន ទើបងាយស្រួលដល់ជនជាតិចិនភៀសខ្លួនតាមកប៉ាល់មកភូមិសាស្ត្រភាគអាគ្នេយ៍នោះមានចង្ងាយផ្លូវជិតជាង។ ហើយភូមិសាស្ត្រនោះគឺភូមិសាស្ត្រដែលខ្មែរកម្ពុជាក្រោមរស់នៅ ។

២ ប្រការដែលខ្មែរកម្ពុជាក្រោមមិនសូវមានកាត់ត្រកូលវៀតណាមនោះ ក៏បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ក្នុងអំឡុងឆ្នាំ១៥០០ប្លាយនោះជនជាតិយួន មិនទាន់មានវត្តមាននៅលើទឹកដីកម្ពុជាក្រោមនៅឡើយទេ។

៣ រវាងខ្មែរកម្ពុជាក្រោម និងវៀតណាមនៅសម័យបុរាណ មិនសូវមានមនោសញ្ចេតនារវាងគ្នានិងគ្នាឡើយ។ ស្ត្រីខ្មែរកម្ពុជាក្រោមមិនសូវមានចំណងអាពាហ៍ពិពាហ៍ជាមួយបុរសវៀតណាមទេ ហើយបើមានក៏ជួបជាមួយបុរសវៀតណាមដែលមានត្រកូលចិនស្រាប់ផង។

ទោះថាយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវរកឃើញថា មានខ្មែរកម្ពុជាក្រោមខ្លះ(តិចតួចបំផុត)មានជាប់សែ ត្រកូលរបស់វៀតណាមដែរ តែសុទ្ធតែកើតឡើងក្នុងភាពចៃដន្យ ដែលមានឧទាហរណ៍ដូចខាងក្រោម៖

១-លោកស្រី ង្វៀន ធីថាន់ ជាស្រ្តីខ្មែរកម្ពុជាក្រោមមានភូមិកំណើតនៅភូមិខ្វែងបបែល ឃុំល្បើសស្បូវ ស្រុកពលលាវ ខេត្តពលលាវ មានឈ្មោះដើមថា “សឺន ធីក្រាញ់” មូលហេតុដែលអ្នកស្រីជាប់នាមត្រកូល “ ង្វៀន” អាស្រ័យដោយស្វាមីលោកស្រីជាទាហាន និងមានប្រពន្ធដើមជាវៀតណាម និងមានត្រកូល “ង្វៀន” លុះប្រពន្ធដើមស្លាប់ទៅ ក៏បានមកជួបលោកស្រី និងដោយចៀសវាងកុំឱ្យពិបាកក្នុងការធ្វើលិខិតមរណភាពជូនប្រពន្ធដើមផង និងកុំឱ្យពិបាកក្នុងការធ្វើលិខិតអាពាហ៍​ពិពាហ៍ ជូនប្រពន្ធក្រោយផង ក៏សម្រេចឱ្យលោកស្រីយកឈ្មោះប្រពន្ធដើមគឺ ង្វៀន ធីថាន់ រហូតមក។

២-លោកតាម្នាក់ឈ្មោះ ផាង ថែប មានស្រុកកំណើតនៅភូមិ​តាដើក ឃុំស្វាត ស្រុកជ្រោយញ ខេត្តឃ្លាំង។ តាមការសាកសួរនាមត្រកូលរបស់ឪពុកលោកតាគឺ “ថាច់” ប៉ុន្តែលោកតាកើតមក និងទៅចុះឈ្មោះធ្វើបញ្ជីជាតិ ស្មៀនតុលាការស្ដាប់មិនច្បាស់ក៏សរសេរថា ផាង ថែប ដូច្នេះវិញ។

៣​-គ្រួសារមួយទៀតរបស់លោកតា ឡេ ប៊ិន នៅភូមិព្រែកតាមុម ឃុំព្រែកតាមុម  ស្រុកជ្រោយញ ខេត្តឃ្លាំង ដែលជាខ្មែរសុទ្ធតែមានត្រកូល ឡេ តែមិនដឹងជាមូលហេតុអ្វី? ដោយលោកតាអះអាងថា វង្សត្រកូលរបស់គាត់ ពុំមានជាប់សាច់ឈាមយួនទេ។

ចំពោះមន្រ្តីអត្រានុកូលដ្ឋានសរសេរច្រឡំអក្សរបែបនេះឃើញមានជាហូរហែមកដែរដូចជាករណីឆ្នាំ១៩៧១ មានតំណាងរាស្ត្រវៀតណាមមួយរូប ជាប់ឈ្នោតនៅមណ្ឌលខេត្តទួលតាមោក(ប៊ិញយឿង) ឈ្មោះ ថាច់ កេត្វាក(Thach Ke thoat) តែមានការសាកសួរពីអ្នកកាសែត លោកប្រាប់ថាឈ្មោះរបស់លោកពិតប្រាកដគឺ ផាម កេត្វាក(Pam ke thoat) ប៉ុន្តែអាស្រ័យ​ដោយមន្ត្រីអត្រានុកូលដ្ឋានសរសេរច្រឡំទើបមានឈ្មោះ ថាច់​ កេត្វាក រហូតមក។

ស្វែងយល់ពីត្រកូលខ្មែរកម្ពុជាក្រោមចំនួន៣ គឺ “នាង, ចូវ,និងធី”

១-ត្រកូល “ចូវ” ត្រកូលនេះតាមពិតទៅ ជនជាតិវៀតណាមក៏មានច្រើនណាស់ដែរហើយជាត្រកូលពីដូនតារបស់គេផង។ ហេតុអ្វីទើបខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តមាត់ជ្រូកមានត្រកូល “ចូវ” នេះដែរ?។ ចម្លើយដ៏ខ្លីថា ត្រកូលនេះគឺក្លាយមកពីត្រកូលដើម “ចៅ” ប៉ុន្តែដោយមន្ត្រីអត្រានុកូលដ្ឋានក្នុងមូលដ្ឋានសរសេរច្រឡំទៅជា “ចូវ” ទៅវិញ។

២-ត្រកូល “នាង” ជាត្រកូលពិសេសបំផុតមួយដែលខ្មែរកម្ពុជាក្រោមខេត្តមាត់ជ្រូកបង្កើតឡើងដោយផ្ទាល់ សម្រាប់ស្ត្រីនៅក្នុងខេត្តនេះតែម្ដង។

៣-ត្រកូល “ធី” ត្រកូលនេះក៏មានលក្ខណៈពិសេសចំពោះតែខ្មែរក្រោមនៅក្នុងខេត្តក្រមួនសដែរ។ ប៉ុន្តែអាស្រ័យដោយមូលហេតុ២យ៉ាងគឺ៖

ក-ជាទូទៅសម្រាប់ស្ត្រីជនជាតិវៀតណាម ក្រៅពីនាមត្រកូល ត្រូវតែបន្ថែមពាក្យ “ធី” នៅកណ្ដាលនៃឈ្មោះនោះដូច្នោះឯង។ ឧទាហរណ៍ដូចជាស្រ្តីម្នាក់មាននាមត្រកូល ​ “យ៉ាញ់”  និងមានឈ្មោះថា “ទេពី”។ ពេលធ្វើបញ្ជីជាតិ ឬអត្តសញ្ញាណប័ណ្ណ ត្រូវបញ្ចូលពាក្យ “ធី” ជាចាំបាច់។ ដូច្នេះស្ត្រីនោះត្រូវមានឈ្មោះជាផ្លូវការថា “យ៉ាញ់ ធី ទេពី” ជាដើម។

ខ-ចំណែកមន្ត្រីអត្រានុកូលដ្ឋាននៅទូទាំងខេត្តក្រមួនស កាលបើដឹងថាស្ត្រីនោះជាខ្មែរកម្ពុជាក្រោមហើយ គេដឹងច្បាស់ថា​នាងមានត្រកូល “យ៉ាញ់” រួចជាស្រេចទៅហើយ ដូច្នេះគេមិនចាំបាច់ដាក់ “យ៉ាញ់” នៅខាងមុខឈ្មោះទៀតទេ គឺដាក់ត្រឹមតែ  “ធី” នេះតែម្ដង ឧទាហរណ៍ ស្ត្រីម្នាក់ឈ្មោះ យ៉ាញ់ ធី សុខា ដោយគេមិនដាក់យ៉ាញ់នៅពីមុខនោះ ដូច្នេះឈ្មោះក្នុងបញ្ជីជាតិ ឬអត្តសញ្ញាណប័ណ្ណរបស់នាងមានត្រឹមតែ “ធី សុខា”  តែប៉ុណ្ណោះ។ ហើយ “ធី” នេះអាចក្លាយជាត្រកូលមួយទៀតក្នុងករណីពិសេសណាមួយ ឧទាហរណ៍ស្ត្រីរូបនោះមានកូន ដោយឥតខាន់ស្លាជាមួយបុរសណាមួយ ជាពិសេសកូនប្រុស ដូច្នេះពេលធ្វើសំបុត្រកំណើត ត្រូវយកត្រកូលរបស់ម្ដាយ។ ដូច្នេះកូនប្រុសនោះត្រូវមានត្រកូលថា​ “ធី” នេះឯង។

អំពីសំនៀងហៅចំពោះត្រកូលខ្មែរកម្ពុជាក្រោមទាំង៦

យើងពិនិត្យឃើញថា ត្រកូលខ្មែរកម្ពុជាក្រោមទាំង៦ មានតែត្រកូល២ប៉ុណ្ណោះដែលពុំមានបញ្ហាក្នុងការហៅ គឺត្រកូល កៀង​ និង ចៅ មានសំនៀងហៅឯកភាពគ្នា។ ឯត្រកូល៤ទៀតចោទជាបញ្ហាក្នុងការចំណាំ ឬសំនៀងហៅ ត្រកូលទាំងនោះរួមមាន៖

១-ត្រកូល “សឺន” ដែលអក្សរវៀតណាមសរសេរថា “Son” អក្សរសរសេរបែបនេះត្រូវបានអានផ្សេងៗគ្នា តាមតំបន់គឺ វៀតណាមភាគខាងជើងអានថា  “សឺន” វៀតណាមភាគខាងត្បូងអានថា “ស៊ើង” ចំណែកខ្មែរនៅព្រះរាជាណាចក្រកម្ពុជាអានថា “សុន” ទៅវិញ ដូច្នេះហើយទើបឥស្សរជនខ្មែរកម្ពុជាក្រោម ដែលមានត្រកូលតែ១សោះ ប៉ុន្តែនៅកម្ពុជាហៅផ្សេងគ្នាដូចជាសម្ដេច “សឺន សាន” “លោក ស៊ើង ងុកថាញ់” និងលោក “សុន សេន” ជាដើម។

២-ត្រកូល “ថាច់” ដែលអក្សរវៀតណាមសរសេរថា “Thach” តាមអក្ខរាវិរុទ្ធនេះ ទាំងវៀតណាមខាងត្បូង វៀតណាមខាងជើង និងកម្ពុជាកណ្ដាលអានថា “ថាច់”ដូចគ្នាតែបែជាខ្មែរកម្ពុជាក្រោមខ្លះអានថា​​ “ថាត់” ទៅវិញ។

៣-ត្រកូល “គីម” ដែលអក្សរវៀតណាមសរសេរថា  “Kim” យើងឃើញថាទាំងវៀតណាមខាងត្បូង វៀតណាមខាងជើង និងកម្ពុជាក្រោមអានថា “គីម”ដូចគ្នា តែបែជាខ្មែរកណ្ដាលអានថា “គឹម” ទៅវិញ។

៤-ត្រកូល “យ៉ាញ់” ដែលអក្សរវៀតណាមសរសេរថា “DANH” តាមអក្ខរាវិរុទ្ធនេះត្រូវអានថា“យ៉ាញ់”​ តែសម្រាប់វៀតណាមខាងត្បូងខ្លះអានថា “យ៉ិន” ទៅវិញ។ ចំណែកវៀតណាមខាងជើងអានថា “ហ្សាញ់” ឯខ្មែរនៅព្រះរាជាណាចក្រកម្ពុជាអានថា​“ដាញ់”។

ចំពោះអំណានទាំងអស់ខាងលើនេះ ក៏មិនអាចចាត់ទុកអំណានណាមួយថាខុសបានទេគឺយោងទៅតាមភាសាតំបន់នីមួយៗទៅចុះ។

តើនាមត្រកូលទាំង៦នេះមានការបែងចែកទៅតាមតំបន់នីមួយៗយ៉ាងណាខ្លះ?

ដូចយើងបានជម្រាបជូនខាងដើមហើយថា ក្រោយពីស្តេចយួនយ៉ាឡុង បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមទទួលយត្រកូលទាំង៦នោះហើយ អាចរដ្ឋអំណាចយួនខេត្តក្រមួនស បានបង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះទទួលយកតែត្រកូល១គត់ គឺត្រកូល“យ៉ាញ់”។ ឯរដ្ឋអំណាចយួនខេត្តមាត់ជ្រូកបង្ខំឱ្យខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តនេះទទួលយកតែត្រកូល១ដែរ គឺត្រកូល“ចៅ” ឯត្រកូល៤ផ្សេងទៀតគឺ​ថាច់ សឺន គីម  និងកៀង  មិនសម្រាប់ខេត្តណាមួយទេ ជាត្រកូលសម្រាប់ខ្មែរកម្ពុជាក្រោមទូទៅ។

មានមតិខ្មែរកម្ពុជាក្រោមខ្លះ​បានលើកឡើងថា ត្រកូលថាច់ សម្រាប់ខេត្តឃ្លាំង។ ត្រកូល សឺន​ សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តព្រះត្រពាំង។ ត្រកូល គីម សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តពលលាវ​ និងត្រកូល កៀង សម្រាប់ខ្មែរកម្ពុជាក្រោមខេត្តទឹកខ្មៅជាដើមនោះ​ គឺមិនត្រឹមត្រូវឡើយ។

ចុងក្រោយនៅមានចម្ងល់មួយពាក់ព័ន្ធដល់នាមត្រកូលរបស់ខ្មែរកម្ពុជាក្រោម១គឺត្រកូល“គីម” អាស្រ័យដោយគេពិនិត្យឃើញថា ត្រកូលនេះជនជាតិកូរ៉េក៏មានត្រកូល“គីម”ដែរនោះ ដូចជាលោក គីម អ៊ីលស៊ុង លោក គីម ជុងអ៊ីលជាដើម។ ហើយមានអ្នកខ្លះបានលើកឡើងថា​ខ្មែរកម្ពុជាក្រោមដែលមានត្រកូល“គីម”គឺជាប់សែស្រឡាយពីជនជាតិកូរ៉េ។

ត្រង់ចំនុចនេះ សូមបញ្ជាក់ថាត្រកូល“គីម”របស់ខ្មែរកម្ពុជាក្រោម មិនជាប់ពាក់ព័ន្ធជាមួយត្រកូល“គីម”នៃជនជាតិកូរ៉េទេ តែជាព្រិត្តិហេតុតែប៉ុណ្ណោះ៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

អង្គទូតចំនួន ៩ បានទទួលញត្តិពីអង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្តីពីការចាប់ខ្លួនព​លរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម 23 Aug 2023 9:52 AM (last year)

ដោយ គឹម សាវតា

មន្ត្រីសមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ឱ្យដឹងថា រហូតមកដល់ពេលនេះ​ មានអង្គការសិទ្ធិមនុស្ស និងស្ថានទូតចំនួន ៩ ហើយ ដែលបានទទួលញត្តិរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលជម្រាបដំណឹងពីការឃុំខ្លួនពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជា ពីសំណាក់អាជ្ញាធរវៀតណាម ។ នេះបើតាមលោកបណ្ឌិត សឺន​ ជុំជួន ​ អគ្គ​លេខា​ធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍ ​ប្រាប់សារព័ត៌មានព្រៃនគរ ។

តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីទូតអូស្រ្តាលី ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារ ។ រូបៈ ផ្តល់ឲ្យ
តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីទូតអូស្រ្តាលី ដើម្បីផ្តល់ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនសកម្មជនខ្មែរក្រោមដាក់ពន្ធនាគារ ។ រូបៈ ផ្តល់ឲ្យ

លោកបណ្ឌិត សឺន​ ជុំជួន អះអាងថា ក្នុងចំណោមទាំង ៩ ស្ថាប័ននោះ មានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្រសួងការបរទេសកម្ពុជា សហគមន៍អឺរ៉ុប និងបណ្ដាស្ថានទូតនានា ហើយស្ថានទូតមួយចំនួន ក៏កំពុងរៀបចំពេលវេលា ដើម្បីជួបជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសាកសួរបន្ថែម អំពីបញ្ហានេះ ។ លោកឱ្យដឹងទៀតថា​ មានស្ថានទូតមួយចំនួនទៀត បានជូនដំណឹងថា បានទទួលញត្តិហើយ ហើយគ្រោងនឹងបញ្ជូនញត្តិនោះ ទៅស្ថានទូត ឬអគ្គកុងស៊ុលរបស់គេ នៅប្រទេសវៀតណាមផងដែរ ។

ក្នុងខ្លឹមសារញត្តិ បានបង្ហាញពីគោលបំណង ដូចជា៖

១/ រដ្ឋាភិបាលវៀតណាម ត្រូវតែដោះលែងពលរដ្ឋខ្មែរក្រោម ទាំង ៤ រូបនោះឲ្យមានសេរីភាពជាបន្ទាន់ និងដោយឥតលក្ខខ័ណ្ឌ និងបញ្ឈប់រាល់ការរិតត្បិតសេរីភាពរបស់ខ្មែរក្រោម ។

២/ រដ្ឋាភិបាលវៀតណាម ត្រូវពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ក្នុងប្រទេសរបស់ខ្លួនឲ្យស្របតាមគោលការណ៍ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមឲ្យបានពេញលេញ ។

៣/ សូមអំពាវនាវដល់អង្គទូតនានា ប្រចាំនៅប្រទេសវៀតណាម និងអង្គការជាតិ អន្តរជាតិ ចូលរួមឃ្លាំមើល តាមដានព្រឹត្តិការណ៍នេះ ដើម្បីផ្តល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោមទាំងនេះ ក៏ដូចជាពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើម នៅលើទឹកដីកម្ពុជាក្រោមតាមការគួរ ។

សូម​បញ្ជាក់​ថា​ ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​កក្កដា​ ​របប​យួន​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​៣​ ​នាក់​ ​គឺ​ ​លោក​ ​តោ​ ​ហ្វា​ង​ ចឿ​ង​ ​លោក​ ​ថា​ច់ ​កឿង​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​និង​ ​លោក​ ​យ័​ញ​ ​មិញ​ក្វា​ង​ ​នៅ​ខេត្ត​ឃ្លាំង​ ​។​ ​ករណីរបប​យួន​ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៀត ​កាលពី​ថ្ងៃ​ទី​ ​៣​ ​ខែ​សីហា គឺអ្នកស្រី​ ឌិ​ញ​ ​ធី​ហ្វិ​ន​ ​ម្នាក់ទៀត​ ​ក្រោម​បទ​ចោទ​ ​«​មិន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​»​ ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​។

ក្រោយពីទទួលបានដំណឹងស្តីការរំលោភសិទ្ធិមនុស្សមកលើពលរដ្ឋខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាម  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់សេរីភាពសាសនាអន្តរជាតិ (United States Ambassador-at-Large for International Religious Freedom) លោក Rashad Hussain បានទទូចឲ្យរដ្ឋាភិបាលវៀតណាមដោះលែង សកម្មជនសិទ្ធិមនុស្សខ្មែរក្រោមជាបន្ទាន់ដោយឥតលក្ខខណ្ឌ ។

កាលពីសប្ដាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញបដិសេដការដង្ហែរញត្តិដាក់ទៅស្ថាប័ននានា ស្តីពីការឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួន ៤ រូប នៅដែនដីកម្ពុជាក្រោម  អង្គការ សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋានៅកម្ពុជា គ្រោងផ្សព្វ​ផ្សាយ​និង​ដាក់ញ្ញតិទៅស្ថាប័ននានាតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឱ្យស្ថាប័នទាំងនោះ បានដឹងពីការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោម ។

បើតាមលោក សឺន ជុំជួន រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរក្រោមទាំង ៤នាក់នោះ ត្រូវឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឃ្លាំង និងខេត្តព្រះត្រពាំង ហើយមិនទាន់មានមេធាវីការពារក្តីនៅឡើយទេ ៕

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?

​យុវជន​ជ​ខ្មែរក្រោម​ ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ជួយ​សង្គម​ 19 Aug 2023 9:38 AM (last year)

ដោយ គឹម សាវតា

​បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​តាម​ប្រទេស​ផ្សេងៗ​ ​គ្នា​ ​តំបន់​ផ្សេងៗ​ ​គ្នា​ ​ប៉ុន្តែ​ ​នៅពេលដែល​សម័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ​បណ្ដាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​បាន​ក្លាយ​ជា​ឧបករណ៍​ទំនាក់ទំនង​មួយ​ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ហាក់​មិន​នៅ​ឆ្ងាយ​ពី​គ្នា​ឡើយ​ ​និង​អាច​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក​ ​ព្រមទាំង​អាច​ជួយគ្នា​រយៈ​បណ្ដាញ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​មួយ​នេះ​ ​។​ ​ករណី​នេះ​ ​យុវជន​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ប្តេជ្ញា​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ជួយ​សង្គម​វិញ​ ​ជាពិសេស​គឺ​ ​សង្គម​កម្ពុជាក្រោម​ ​។​

យុវជនខ្មែរក្រោម ប្រារព្វពិអីអបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ - ១២ សីហា ២០២៣) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣។
យុវជនខ្មែរក្រោម ប្រារព្វពិអីអបអរសាទរ ខួបលើកទី ២៤ ទិវាយុវជនអន្តរជាតិ (១២ សីហា ១៩៩៩ – ១២ សីហា ២០២៣) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣។

​ក្នុង​កម្មវិធី​យុវជន​មួយ​ ​កាលពី​ថ្ងៃ​ទី​ ​១​២​ ​សីហា​ ​ស​ប្តាហ៍​មុន​ ​លោក​ ថើ​ស​ ​ចន្ទ្រា​ ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរ​កម្ពុជាក្រោម​ ​មានប្រសាសន៍ថា​ ​យុវជន​គឺជា​សសរទ្រូង​នៃ​ប្រទេសជាតិ​ ​ហើយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​ក្តី​ ​មិន​អាច​គេច​ផុត​ ​ពី​យុវជន​បាន​ឡើយ​ ​ដូច្នេះ​ ​ការ​បង្កើត​ក្រុមប្រឹក្សា​យុវជន​ខ្មែរ​កម្ពុជាក្រោម​ឡើង​ ​គឺ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​ខ្មែរក្រោម​រួប​រួមគ្នា​ជួយការ​ងារ​សង្គម​ ​ជាពិសេស​ ​គឺ​សង្គម​កម្ពុជាក្រោម​តែម្ដង​។​ ​លោក​បន្ត​ថា​ ​ក្រុមប្រឹក្សា​យុវជន​ ​នឹង​ខិត​ខំធ្វើ​យ៉ាងណា​ឱ្យ​មាន​អ្នក​ស្គាល់​ច្រើន​ ​និង​ដឹង​ពី​កិច្ចការ​ ​ដែល​ក្រុមប្រឹក្សា​យុវជន​កំពុង​ធ្វើ​ ​ដើម្បី​សង្គម​មិនថា​ ​សង្គម​ខ្មែរ​ទាំងមូល​ ​ឬ​សង្គម​ខ្មែរក្រោម​ឡើយ​ ​។​

​ចំពោះ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ ​ដើម្បី​ធ្វើជា​ទំនាក់ទំនង​ ​និង​បម្រើ​ការងារ​សង្គម​ ​លោក​ ថើ​ស​ ​ចន្ទ្រា​មានប្រសាសន៍ថា​ ​សព្វថ្ងៃ​មនុស្ស​ភាគច្រើន​ ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ជាមួយ​បណ្ដាញ​សង្គម​ ​ហើយ​យុវជន​ខ្មែរក្រោម​ ​ក៏​ប្រើ​នូវ​បណ្ដាញ​សង្គម​ទាំងនេះ​ ​ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាពិសេស​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​នៅពេលដែល​ទទួល​បាន​ព័ត៌មាន​ពី​ដែនដី​កម្ពុជាក្រោម​ហើយ​ ​គឺ​អាច​​​យក​ព័ត៌មាន​ទាំងនោះ​ ​ទៅ​បង្ហាញ​ដល់​អន្តរជាតិ​បាន​ដឹង​តាមរយៈ​បណ្ដាញ​សង្គម​នេះ​ ​។​

​ជាមួយគ្នា​នេះ​ ​លោក​ ថើ​ស​ ​ចន្ទ្រា​ ​ក៏​អំពាវនាវ​ផង​ដែរ​ដល់​យុវជន​ខ្មែរក្រោម​ ​ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​កិច្ចការ​សង្គម​ខ្មែរក្រោម​ ​ដើម្បី​ជា​កម្លាំង​ច​លក​រ​បម្រើ​ដល់​សង្គម​កម្ពុជាក្រោម​ ​។​

​លោក​ ​គឹម​ ​ស៊ីសំ​ណា​ ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ ​មានប្រសាសន៍ថា​ ​ប​ញ​បច្ចុប្បន្ន​យុវជន​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​យល់​ដឹង​ពី​សិទ្ធិ​បាន​ច្រើន​ ​តាមរយៈ​ការស្រាវជ្រាវ​ ​ជាពិសេស​ ​គឺ​តាមរយៈ​បណ្ដាញ​សង្គម​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​បន្ត​ថា​ ​បណ្ដាញ​សង្គម​ ​គឺជា​អាវុធ​មុខ​២​ ​ដែល​ទាមទារ​ឱ្យ​យុវជន​ខ្មែរក្រោម​ ​មុននឹង​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ ​ព្រោះថា​ ​បើ​ប្រើប្រាស់​ត្រូវនឹង​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ខ្មែរក្រោម​ ​ប៉ុន្តែ​ ​បើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​ ​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​នោះ​ទេ​ ​គឺ​អាច​នឹង​ផ្ដល់​គ្រោះថ្នាក់​ដល់​សង្គម​ខ្មែរក្រោម​ទាំងមូល​ទៀត​ផង​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធានប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មានប្រសាសន៍​សាទរ​ ​ចំពោះ​សកម្មភាព​របស់​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយៗ​ ​ពោល​គឺ​ធ្វើការងារ​បាន​រហ័ស​ ​។​ ​លោក​បន្ត​ថា​ ​យុវជន​មាន​សមត្ថភាព​ ​មានលទ្ធភាព​ក្នុង​ការ​បំពេញកិច្ចការ​ផ្សេងៗ​ ​បាន​ច្រើន​ ​។​ ​ក្នុងនាម​លោក​ជា​អ្នកធ្វើការ​ងារ​សង្គម​ខ្មែរក្រោម​ ​ជំនាន់​មុន​ ​សង្ឃឹម​ថា​ ​យុវជន​ខ្មែរក្រោម​ជំនាន់​ក្រោយ​ ​នឹង​បន្ត​ធ្វើ​កា​ងារ​សង្គម​ជួយ​ដល់​ខ្មែរក្រោម​ ​ហើយ​ ​កាន់តែ​មានប្រសិទ្ធិភាព​។​

​សម្រាប់​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ ​ជួន​ ​អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លើកឡើង​ថា​ ​ដើម្បី​ឱ្យ​ការងារ​របស់​យុវជន​ខ្មែរក្រោម​ ​កាន់តែ​ប្រសិទ្ធិភាព​ ​គឺ​ទាមទារ​ឱ្យ​មានការ​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​ ​ការ​ចែករំលែក​ចំណេះ​ដឹង​ ឱ្យ​យុវជន​ខ្មែរក្រោម​ ​បាន​ដឹង​តាមរយៈ​ការរៀបចំ​វេទិកា​ផ្សេងៗ​ ​តាម​លទ្ធភាព​ ​ឬក៏​ធ្វើ​ពី​ចម្ងាយ​តាមរយៈ​បណ្ដាញ​សង្គម​នេះ​ ​។​

​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ ​គឺ​បន្ទាប់ពី​បណ្ដាញ​សង្គម​បាន​រីក​ដុះដាល​ ​អ្វី​ដែល​ជា​ការ​រំលោភបំពាន​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​គឺ​បាន​ដឹងឮ​ដល់​ស្ថាប័ន​អន្តរជាតិ​ ​បាន​ឆាប់រហ័ស​ជាង​មុន​ឆ្ងាយ​ ​ជាក់ស្ដែង​ដូចជា​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ចុងខែ​កក្កដា​ ​និង​ដើមខែ​សីហា​ថ្មីៗ​ ​នេះ​៕​

Add post to Blinklist Add post to Blogmarks Add post to del.icio.us Digg this! Add post to My Web 2.0 Add post to Newsvine Add post to Reddit Add post to Simpy Who's linking to this post?